កំពង់ស្ពឺ៖ នាព្រឹកអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឃួន ប៊ុណ្ណារ៉ា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង
និងអាហារូបត្ថម្ភរាជធានីខេត្ត ចែករំលែកបញ្ហាប្រឈម និងរកដំណោះស្រាយរួមគ្នាក្រោមអធិបតីភាព ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ តាមប្រព័ន្ធអនឡាញ(Ms Teams) នៅសាលប្រជុំ ឯកឧត្តម យឹម សុខុម។